ក្រសួងសាធារណការ រកចំណូលបានប្រមាណ ២៩លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនក្នុងឆ្នាំ២០២៥

06-02-2026 09:06

(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំនូលពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន (ផ្លាកលេខកម្ពុជា) បានចំនួន ១១៧ ៤២៤លានរៀល ឫស្មើនឹងប្រមាណ ២៩លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

នៅក្នុងរបាយការណ៍នេះបានបញ្ជាក់ឱ្យដឹងថា ឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងសាធារណការ បានលក់ផ្លាកលេខពិសេសបានចំនួន ៣៨ ១៦៧ផ្លាក រកចំនូលបាន ៥៣ ២១៧លានរៀល និងផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ១៨ ២១៤ផ្លាក រកចំនូលបាន ៦៤ ២០៧លានរៀល សរុប ១១៧ ៤២៤លានរៀល ឬស្មើនឹងប្រមាណ ២៩លានដុល្លារសហរដ្ឋអាមេរិក៕