ទួលប្រាសាទគោកប្រាសាទ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

06-02-2026 14:06

(បន្ទាយមានជ័យ)៖ តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ទួលប្រាសាទគោកប្រាសាទ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិស្ដៅ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២០,៩៥៣ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ១០៤៥ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

គួរបញ្ជាក់ផងដែរថា ទួលប្រាសាទគោកប្រាសាទ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ៕