សហគមន៍ជនជាតិដើមភាគតិច «គ្រឹង» ក្នុងខេត្តរតនគិរី ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព
06-02-2026 14:17
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច «គ្រឹង» ក្បាលដីលេខ ០១០ មានទំហំ ២.២៧៨៥ ហិកតា ស្ថិតនៅភូមិអ៉ីន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង៕






