មន្ទីរប្រឆាំងគ្រឿងញៀនរបស់កម្ពុជា ទទួលឧបករណ៍សម្ភារៈបម្រើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីនាយកដ្ឋានតម្រួតស៊ើបអង្កេតបទមើលគ្រឿងញៀន របស់វៀតណាម
06-02-2026 14:38
(ស្វាយរៀង)៖ ប្រតិភូមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដឹកនាំដោយលកឧត្តមសេនីយ៍ ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចូលរួមក្នុងពិធីប្រគល់-ទទួលឧបករណ៍ សម្ភារៈ បម្រើការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ពីនាយកដ្ឋានតម្រួតស៊ើបអង្កេតបទមើលគ្រឿងញៀន នៃក្រសួងនគរបាល វៀតណាម ដែលដឹកនាំតំណាងដោយវរសេនីយ៍ឯក ង្វៀង វ៉ាន់គ្រឿង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀន។
ពិធីប្រគល់-ទទួលនេះ ប្រារព្ធធ្វើឡើងច្រកអន្តរជាតិម៉ុកបាយ ខេត្តតៃនីញ ដែលសម្ភារៈទាំងអស់មានតម្លៃប្រមាណ ១០ម៉ឺនដុល្លាអាមេរិក ដែលរួមមានដូចខាងក្រោម៖
១- ឧបករណ៍ស្វែងរកសញ្ញាគ្រឿងញៀនចំនួន ០៥ឈុត
២- ឧបករណ៍ធ្វើតេស្តរហ័សគ្រឿងញៀនក្នុងទឹកនោមចំនួន ១០ឈុត
៣- អាវក្រោះការពារគ្រាប់កាំភ្លើង K54 ចំនួន១០០អាវ
៤- កុំព្យូទ័រការិយាល័យចំនួន ១០ឈុត
៥- កុំព្យូទ័រយួរដៃចំនួន ១០គ្រឿង
៦- ម៉ាស៊ីនបោះពុម្ភ-ម៉ាស៊ីនថតចម្លងព៍ណចំនួន ០២គ្រឿង៕






















