* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនបុរសជនជាតិចិនម្នាក់ និងស្ដ្រីខ្មែរម្នាក់ ដែលជេរប្រមាថនគរបាលចរាចរណ៍ពេលអនុវត្តច្បាប់ លើករណីស្រវឹងហើយបើកបរ

07-02-2026 12:39

(ព្រះសីហនុ)៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់ឲ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស លើបុរសជនជាតិចិនម្នាក់ និងស្ដ្រីខ្មែរម្នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងខេត្ត បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៤៣ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទាក់ទិននឹងករណីញុះញង់ឲ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការ សារធារណៈមានស្ថានទម្ងន់ទោស មានជនត្រូវចោទ៖

*ទី១៖ ឈ្មោះ CHANG YANAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ពីបទ ប្រឆាំងនឹងអ្នករាជការសារធារណៈ មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវ២៨មិថុនា (ផ្លូវដើមលម៉ី) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា៥០៤ ចំណុច១ នៃក្រមព្រហ្មទណ្ឌ

*ទី២៖ ឈ្មោះ នេត ស្រីពៅ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ពីបទ ញុះញង់ឲ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវ២៨មិថុនា (ផ្លូវដើមលមើ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើស ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤៩៦ និងមាត្រា៥០៤ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីបានសួរយកចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើ ជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ៖