ទិដ្ឋភាពស្ពានមេទឹក (ស្ពានជ័យជំនះ) ស្រុកវាលវែង ដែលត្រូវយន្ដហោះ F16 របស់យោធាថៃ ទម្លាក់គ្រាប់បែក MK84 ជាច្រើនគ្រាប់កម្ទេចចោលទាំងស្រុងកាលពីខែធ្នូ ឆ្នាំ២០២៥ (Photo inside)

07-02-2026 14:45

(ព្រំដែន)៖ នេះជាភស្តុតាងមិនអាចប្រកែកបានដែលយោធាថៃ ដែលបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកប្រភេទMK84 ជាច្រើនគ្រាប់បំផ្លាញស្ពានជ័យជំនះ (ហៅស្ពានមេទឹក) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ លើកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងអំឡុងបើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ ដោយខុសច្បាប់ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

ស្ពានមេទឹក ស្ថិតក្នុងភូមិឯកភាព ឃុំថ្នដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបម្រើដល់ការរស់នៅ និងការដឹកជញ្ជូនកសិផលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ។

ស្ពាននេះស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហុនចិន CRBC។ ស្ពាននេះ មានចម្ងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រ ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។

បច្ចុប្បន្នដើម្បីសម្រួលដល់ចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងអាជ្ញាធរ បានជួសជុលផ្លូវក្រួសក្រហម ដើម្បីធ្វើដំណើររបស់ប្រជាពលរដ្ឋ៕