* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញកំពុងព្យាបាលថ្មពុកផុយ នៅបណ្ណាល័យខាងជើងជាន់ទី២ ប្រាសាទអង្គរវត្ត

07-02-2026 15:20

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងថ្ម នៅបណ្ណាល័យខាងជើង នៃជាន់ទី២ប្រាសាទអង្គរវត្ត ខណៈដែលថ្មទាំងនោះ មានការពុកផុយ ប្រេះបែក ដោយសារកត្តាធម្មជាតិ និងអាយុកាល។

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការជួសជុលថ្មនេះ ផ្តោតលើការទប់ស្កាត់កុំឱ្យថ្មបន្តពុកផុយ បែកឬប្រេះបន្តទៀត ដែលអាចប៉ះពាល់ ឬធ្វើឱ្យបាត់បង់រូបរាង ក្បាច់ ចម្លាក់ ពិសេសរូបអប្សរា ប្រសិនបើពុំមានការព្យាបាលបានទាន់ពេលវេលានោះទេ។

អ្នកជំនាញបន្តថា ចំណុចដែលត្រូវជួសជុលរួមមាន ធ្នឹមដំបូល ធ្នឹមសសរ ស៊ុមទ្វារ ជញ្ជាំង និងកម្រាលថ្មដែលមានប្រហោង កន្លែងខ្លះ ត្រូវបានបិទភ្ជិតដោយបាយអ ដើម្បីការពារជម្រាបទឹក។

ការខូតខាតនៃថ្មប្រាសាទបុរាណ តួយ៉ាងនៅប្រាសាទអង្គរវត្តជាដើម មានកត្តាចម្បងៗមួយចំនួនរួមមាន កត្តាធម្មជាតិ អាយុកាលនៃថ្ម ដែលធ្វើឱ្យថ្មពុកផុយ ផ្ទាត់ របេះ ឬប្រេះជាដើម។
ដើម្បីជួសជុល អភិរក្ស និងទប់ស្កាត់ការខូចខាតទាំងនេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានព្យាបាលដោយដំបូងត្រូវដកជាតិអំបិល ឬជាតិអាស៊ីត បន្ទាប់មកពង្រឹងសាច់ថ្ម ដើម្បីឱ្យវាមានភាពរឹងមាំឡើងវិញ និងបិទបាយអតាមស្នាមប្រេះ ការពារកុំឱ្យទឹកភ្លៀងជ្រាបចូល។

បើតាមការបញ្ជាក់ថា ពីលោក សយ សុភារិន្ទ កន្លងមកក្រុមការងាររបស់លោកធ្លាប់ព្យាបាល និងអភិរក្សថ្មមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត ដូចជា ជួសជុលជើងសសរពុកផុយចំនួន ១០ដើម និងព្រះពុទ្ធរូបទាំងបួនអង្គ នៅជាន់បាកាន ជួសជុលជើងសសរនៅជាន់ព្រះពាន់ជាង ៣០ និងជួសជុលចម្រឹងបង្អួចមួយចំនួននៅជិតលោកតារាជ ជាដើម៕