* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សំណង់ស្ថាបត្យកម្មប្រាសាទសិរីវិជយ នៅកណ្ដាលបឹងតាកែវ

07-02-2026 15:55

(តាកែវ)៖ សំណង់ស្ថាបត្យកម្មប្រាសាទសិរីវិជយ នៅកណ្ដាលបឹងតាកែវ ត្រូវបានធ្វើពិធីបញ្ជុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោកស្រី ញ៉ែម សាខន សខេង និងលោកស្រីបណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន រួមនិងលោកស្រី កែ សួនសុភី សសុខា។

ពិធីដ៏មហាអស្ចារ្យនេះក៏មានការយាងនិមន្តពីសម្ដេចសង្ឃគ្រប់ឋានានុក្រមនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្រ្តីសង្ឃទូទាំងខេត្តតាកែវ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើននាក់ទៀតចូលរួមផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ប្រាសាទសិរីវិជយកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់ប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងគោលបំណង រំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿង នៃទឹកដីខេត្តតាកែវ ដែលជាខេត្តវ័យចំណាស់ ក៏ដូចជាទុកជាមរតកវប្បធម៌ សម្រាប់មហាជនគោរពសក្ការបូជា តទៅអនាគត។

ប្រាសាទសិរីវិជ័យបឹងតាកែវ សាងសង់ឡើងតាមលំនាំអាស្រមតាឥសី នៅចង្កេះភ្នំដា សង់ឡើងអំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់ ប្រាសាទមានរាងចតុកោណ ដែលមានបណ្តោយ ៦.៥៦ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្ពស់៩ម៉ែត្រ បំពាក់ដោយដំបូលជ្រុងក្រឡូមតាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា «ក្រពុំឈូក» ដែលជានិមិត្តរូប នៃភាពបរិសុទ្ធ និងភាពរីកចម្រើន និងស្ពាននាគចូលប្រាសាទមានប្រវែង១៤៣.៤៥ម៉ែត្រ និងទទឹង៤ម៉ែត្រ៕