កិច្ចសម្ភាសពិសេស៖ ក្រមសីលធម៌សម្រាប់ការផ្សព្វផ្សាយមាតិកាលើបណ្ដាញសង្គម (Video inside)

07-02-2026 16:41

(ភ្នំពេញ)៖ ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងខ្លាំង ការផ្សព្វផ្សាយមាតិកាលើបណ្ដាញសង្គមកាន់តែសម្បូរបែប និងចម្រុះ ជាពិសេសការបញ្ចេញព័ត៌មានយ៉ាងរហ័ស។

ទន្ទឹមនឹងភាពរហ័សនៃការផ្សព្វផ្សាយនេះ ព័ត៌មានក្លែងក្លាយក៏បានលាក់ខ្លួននៅក្នុងនោះផងដែរ ដែលទាមទារឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវអង្កេត និងពិនិត្យឱ្យបានច្បាស់លាស់នូវព័ត៌មានដែលខ្លួនទទួលបាន មុននឹងធ្វើការចែករំលែក។

អ្វីដែលសំខាន់ជាងនេះ គឺការរក្សាគុណភាព និងក្រមសីលធម៌ក្នុងការផ្សព្វផ្សាយមាតិកា មិនថាជាព័ត៌មាន ជាទស្សនៈ ឬជាការបញ្ចេញមតិនោះទេ ត្រូវថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានផ្សព្វផ្សាយ។

ដូច្នេះ តើអ្វីជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌សម្រាប់ការផ្សព្វផ្សាយមាតិកាលើបណ្ដាញសង្គម? ហើយវាមានលក្ខណៈខុសគ្នាពីវិជ្ជាជីវៈសារព័ត៌មានយ៉ាងដូចម្តេចខ្លះ?

សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា រួម ឆាដា ជាមួយលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន និងលោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News ដូចតទៅ៖