មេបញ្ជាការ​​​អាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យនៅ​ស្រុកសំរោងទង

08-02-2026 09:41

(កំពង់ស្ពឺ)៖ ក្រោម​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​ប្រកបដោយ​គុណធ៌ម​របស់​ លោកឧត្តមសេនីយ៍​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ និងមានការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ជានិច្ចកាល​តែងតែ​បន្ត​ដឹកនាំ​ក្រុមការងារកង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្សធម៌​ដោយបានចុះសួរសុខផ្ទាល់និងនាំយកសម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ ព្រមទាំង​បរិច្ចាគ​នូវថវិការផ្ទាល់ខ្លួន និង​មានការ​ចូល​ឧបត្ថម្ភ​ពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៏ក្នុងចូលរួមឧបត្ថម្ភ​គាំទ្រ​តាមរយៈ​ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ​ ជាបន្តបន្ទាប់នាពេលកន្លងមកផងដែរ។

នាវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦​ ម្សិលមិញ​ ក្រោមស្មារតីមនុស្សធម៌ និងវប្បធម៌ ចែករំលែកក្នុងនាមខ្មែរស្រលាញ់ខ្មែរ ជួយ​គ្នាក្នុងគ្រាលំបាក​​ បន្ទាប់​ពីទទួលនូវព័ត៏មានពីក្រុមការងា​រ​​​ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​សំរោងទង​ ពាក់ព័ន្ធ​អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ធមួយគ្រួសារ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ មានឈ្មោះ សំ សុផា ភេទប្រុស អាយុ៦៩ឆ្នាំ​ និងប្រពន្ធ ឈ្មោះ នូ គីមណៃ ភេទស្រី អាយុ៦០ឆ្នាំ មានកូន ៧នាក់ ប្រុស ០៣នាក់ និងស្រី០៤នាក់។ដែលត្រូវបានរងគ្រោះដោយសារអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុង​ កាលពីប៉ុន្នានថ្ងៃមុនកន្លងមកនេះ។

ដោយក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ រួមនិងក្រុមការងារទាំងអស់បានសម្តែងការចូលរួមសោកស្តាយបំផុតចំពោះគ្រោះចង្រៃនេះផង ជាពិសេសក៏បាននាំយកនូវថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) រួម​និង​សម្ភារៈ​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួនរួមមាន៖ អង្ក ២បាវ មី ២កេះ ទឹកសុទ្ធ ២កេះ ទឹកផ្លែឈើ ២កេះ ទឹកស៉ីអ៉ីវ ២យួរ ទឹកត្រី ២យួរ ត្រីខ ២យួរ ភួយ ចំនួន​៤​ រួមនិងខ្នើយចំនួន៤ថែមទៀតផង។

សកម្មភាព​មនុស្សធម៌​នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅស្រុក ដែល​តែងតែ​​ឧបត្ថម្ភ​នូវសម្ភារៈគ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការចូលរួម​ចំណែក​ជាមួយ​​​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ក្នុងការឧបត្ថម្ភ​ជូនទៅ​ដល់បងប្អូន​ប្រជាពល​រដ្ឋ​ដែលមានជីវភាពខ្វះខាត ជួបការលំបាក និងមានបញ្ហាផ្សេងៗក្នុងជីវភាពរស់ប្រចាំថ្ងៃផងដែរ៕