យល់ដឹងពីជំនួញ៖ អ្នកជំនួញស្ត្រីថា មុននឹងបើកអាជីវកម្ម ម្ចាស់អាជីវកម្មគួរតែមានជំនាញហិរញ្ញវត្ថុ និងជំនាញរួមផ្សំផ្សេងទៀត ដើម្បីឱ្យអាជីវកម្មមានលំនឹង
08-02-2026 20:31
(ភ្នំពេញ)៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកាគ្រឿងហ្លួងសាបារា ដែលជាសហគ្រិនស្រ្តីវ័យក្មេងមួយរូបនៅកម្ពុជា បានផ្តល់យោបល់ដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម គួរតែមានជំនាញហិរញ្ញវត្ថុ និងគ្រប់គ្រងឱ្យបានច្បាស់លាស់ បើទោះបីជាអាជីវកម្មនោះតូចតាចក៏ដោយ ដើម្បីធ្វើឱ្យអាជីវកម្មមានលំនឹង និងកាត់បន្ថយហានិភ័យ។
អ្នកស្រីលើកឡើងថា នៅពេលដែលយើងមានជំនាញហិរញ្ញវត្ថុ នោះយើងនឹងអាចដឹងពីលំហូរហិរញវត្ថុរបស់ក្រុមហ៊ុន និងវិភាគបានថា អ្វីដែលត្រូវចំណាយ អ្វីដែលត្រូវសន្សំសំចៃ ហើយអ្វីដែលយើងអាចប្រើប្រាស់ដោយឥតគិតថ្លៃបាន។
លើសពីនេះទៅទៀត ដើម្បីឱ្យអាជីវកម្មមានលំនឹង ម្ចាស់អាជីវកម្មក៏ត្រូវចេះជំនាញរួមផ្សំផ្សេងទៀត ដូចជាជំនាញធ្វើផែនការទីផ្សារ ជំនាញលក់ និងការគ្រប់គ្រងធនធានមនុស្សជាដើម។
សូមស្តាប់ការពន្យល់បន្ថែមរបស់ អ្នកជំនួញស្រីរូបនេះ៖




