លោក ឌិត ទីណា៖ រាជរដ្ឋាភិបាល នឹងរៀបចំផ្លាស់ប្ដូរពីជំរុំបណ្ដោះអាសន្ន ទៅជាជម្រកបណ្ដោះអាសន្ន សម្រាប់ជនភៀសសឹក ដែលពុំទាន់អាចវិលទៅលំនៅដ្ឋាន (Video inside)
09-02-2026 10:48
(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងរៀបចំផ្លាស់ប្ដូរពីជំរុំបណ្ដោះអាសន្ន ទៅជាជម្រកបណ្ដោះអាសន្ន សម្រាប់ជនភៀសសឹកពុំទាន់អាចវិលទៅលំនៅដ្ឋាន។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូ ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ប្រតិភូ អង្គការយូនីសេហ្វប្រចាំកម្ពុជា នាំយកអំណោយចែកជូនជនភៀសសឹកមកពីតំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News, លោក ឌិត ទីណា បានមានប្រសាសន៍ថា នៅក្នុងពេលនេះ យើងបន្តផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពួកគាត់ឱ្យមានហូប មានប្រើជាមុនសិន។ ជំហានបន្ទាប់ យើងនឹងរៀបចំផ្លាស់ប្ដូរពីជំរុំបណ្ដោះអាសន្ន ទៅជាជម្រកបណ្ដោះអាសន្ន ដោយរៀបចំឱ្យមានផ្ទះបណ្ដោះអាសន្នជូនពួកគាត់ ជាមួយនឹងការងារផលិតកម្មដំណាំ ដើម្បីអាចឱ្យគាត់មានចំណូលជីវភាពបន្ថែមទៀត៕
សូមស្ដាប់ប្រសាសន៍របស់លោក ឌិត ទីណា ដូចតទៅ៖













