អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលសរសេរ ឬប្រើប្រាស់ពាក្យពេចន៍ ជេរប្រមាថ និងបរិហារកេរ្តិ៍ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ (Video inside)

09-02-2026 12:38

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា អ្នកប្រើប្រាស់បណ្តាញសង្គម ដែលបង្ហោះសំណេរ ឬវីដេអូ ដែលប្រើប្រាស់ពាក្យពេចន៍ ជេរប្រមាថ និងបរិហារកេរ្តិ៍ នឹងខុសត្រូវចំពោះមុខច្បាប់។

លោកទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានព​ន្យល់ថា ការផ្សព្វផ្សាយព័ត៌មាន ខ្លឹមសារ រូបភាព វីដេអូ ត្រូវតែមានក្រមសីលធម៌ ដោយត្រូវគោរពសិទ្ធិអ្នកដទៃ បើការប្រើប្រាស់ពាក្យពេចន៍ ការសរសេរណាមួយ ដែលបានបំពានដល់សិទ្ធិអ្នកដទៃ នោះគឺជាការដើរហួសនូវអ្វីដែលច្បាប់បានកំណត់។ ការសរសេរផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏មិនត្រូវមានការតិះដៀល ឬ​បរិហារកេរ្តិ៍ទៅបុគ្គលណាឡើយ។ ក្នុងករណីបែបនេះ បុគ្គលដែលរងគ្រោះមានសិទ្ធិប្តឹងឬមិនប្តឹង ហើយអ្នកដែលប្រព្រឹត្តខុស ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

សូមស្តាប់ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន៖