អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា ជំរុញក្រុមប្រឹក្សាជាស្ត្រី ត្រូវកសាងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋ
09-02-2026 16:12
(កំពង់ធំ)៖ លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី ក្នុងស្រុកបារាយណ៍ស្រុកតាំងគោក និងស្រុកសន្ទុក ដើម្បីឆ្វេងយល់អំពីវឌ្ឍនភាពការងារ ឆ្នាំ២០២៥ តម្រូវការការអនុវត្តគោលនយោបាយ ស្ដីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារសម្រាប់ឆ្នាំ ២០២៦ និងឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២-២០២៧។
ក្នុងឱកាសនោះ លោកស្រីបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចប្រធានព្រឹទ្ធសភា និងបានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលបានចូលរួមនៅទីនេះ។
លោកស្រីបានលើកឡើងថា ពិធីជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីលើកទឹកចិត្ត និងបង្កើននូវទំនាក់ទំនងភាពជិតស្និទ្ធរវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ រួមគ្នាក្នុងការពង្រឹងពង្រីក ការអភិវឌ្ឍនៅមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង និងចែករំលែកបទពិសោធន៍ការងារល្អៗ បញ្ហាប្រឈមនានា ដែលជួបប្រទះក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។
លោកស្រីបន្តថា ការពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពក្លាហានក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីឱ្យកាន់តែប្រសើរឡើង និងបានវាយតម្លៃខ្ពស់ ចំពោះសមាជិកាក្រុមប្រឹក្សាស្រុក ឃុំ-សង្កាត់ទាំងអស់ដែលបាខិតខំបំពេញតួនាទីរបស់ខ្លួនបានល្អ។
លោកស្រី បានជំរុញដល់ថ្នាក់ដឹកនាំថ្នាក់ដឹកនាំស្រុក ឃុំសូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងបន្តយកចិត្តទុកដាក់ ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំងស្រុក ឃុំ និងត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។
លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី បានផ្តល់នូវទស្សនៈសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ ថ្នាក់ដឹកនាំក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាស្ត្រី ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗដែលទទួលបានពីពិធីសំណេះសំណាលនេះទៅចែករំលែក និងផ្សព្វផ្សាយបន្តជូនមន្ត្រី ដោយប្រែក្លាយពីទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែង សំដៅរួមគ្នាចូលរួមគាំទ្រការពារសិទ្ធិ ផលប្រយោជន៍របស់ស្ត្រី និងក្មេងស្រីក៏ដូចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕

























