លោកបណ្ឌិត កា ម៉ាធុល៖ កម្ពុជា ស្រលាញ់សន្តិភាព ព្រោះកម្ពុជាតែងចូលរួមជាមួយសឹងគ្រប់ស្ថាប័នដែលមានបំណងពង្រឹងសន្តិភាព មិនថាបង្កើតឡើងដោយអាមេរិក និងចិននោះទេ!
09-02-2026 18:01
(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបានមើលឃើញថា កម្ពុជា គឺជាប្រទេសដែលស្រលាញ់សន្តិភាព ព្រោះកម្ពុជា តែងតែចូលរួមជាមួយស្ថានប័នជាច្រើនលើពិភពលោក ដែលបង្កើតឡើងក្នុងគោលបំណងជម្រុញឲ្យមានសន្តិភាពលោកសកលលោក ដោយមិនប្រកាន់ថា ស្ថាប័ននោះបង្កើតឡើងដោយប្រទេសណាមួយឡើយ។ ជាក់ស្ដែងស្ថាប័នជាច្រើនដែលបង្កើតឡើងដោយប្រទេសចិន ក៏កម្ពុជាតែងតែចូលរួម ហើយនៅពេលនេះបង្កើតឡើងដោយអាមេរិក ក៏កម្ពុជាចូលរួមដែរ។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖











