លោកបណ្ឌិត ឆេង គឹមឡុង៖ ការទូតកម្ពុជា-ចិន មិនគួរចាំតែងក់ងរទេ ប៉ុន្តែគួរតែមានការទូតសកម្ម ដោយឈរលើស្មារតីមិត្តដែកថែប
09-02-2026 18:12
(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញសេដ្ឋកិច្ច បានមើលឃើញថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន មិនគួរចាំតែងក់ងរទេ ប៉ុន្តែគួរតែមានការទូតសកម្ម ដោយឈរលើស្មារតីមិត្តដែកថែប ដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំង២ ខិតខំកសាងដោយលំបាកជាច្រើនទំនាន់ មិនគួរធ្វើឲ្យច្រេះចាប់ និងពុកផុយនាពេលនេះ ត្រឹមប្រទេសកម្ពុជា ចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនោះទេ។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖











