នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភជូនកងកម្លាំងកំពុងឈរជេីងការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់
09-02-2026 19:25
(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចាត់លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាតំណាងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនកងកម្លាំងកំពុងឈរជេីងការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់។
អំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនកងកម្លាំងរួមមាន៖
*ទី១៖ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២៥៖ អង្ករ ១០តោន, មីជាតិ ១២០កេសតូច និងត្រីខ ២០កេស
*ទី២៖ យោធាឈរជេីងនៅព្រំដែនថ្មដា៖ អង្ករ ១០តោន, មីជាតិ ៦០កេសតូច និងត្រីខ ១០កេស៕











