លទ្ធផលក្រៅផ្លូវការនៃបោះឆ្នោតសកលរបស់ថៃ៖ គណបក្សភូមិចៃថៃទទួលបាន ១៩៣អាសនៈ តាមពីក្រោយដោយគណបក្សប្រជាជនមាន១១៨អាសនៈ (Video inside)
09-02-2026 20:25
(បាងកក)៖ លទ្ធផលក្រៅផ្លូវការនៃបោះឆ្នោតសកលមុនអាណត្តិរបស់ថៃកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ គិតត្រឹមម៉ោង៨៖០០នាទីយប់ ថ្ងៃចន្ទ ទី៩ ខែកុម្ភៈបានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោកនាយករដ្ឋមន្ត្រី អានុទីន កំពុងស្ថិតក្នុងទិសដៅឆ្ពោះទៅរកជ័យជម្នះ។ តាមលទ្ធផលក្រៅផ្លូវការចេញ៖
១. គណបក្សភូមិចៃថៃទទួលបានអាសនៈ១៩៣
២. គណបក្សប្រជាជនថៃទទួលបានអាសនៈ១១៨
៣. គណបក្សភឿថៃទទួលបានអាសនៈ៧៤
៤.គណបក្ស Kla Tham ទទួលបាន៥៨អាសនៈ
៦. គណបក្សប្រជាធិបតេយ្យទទួលបាន ២២អាសនៈ៕




