ផ្ទះសម្បែងពលរដ្ឋកម្ពុជា បានក្លាយជាគោលដៅវាយប្រហារ ក្នុងចំណោមគោលដៅស៉ីវិលជាច្រើនទៀត ក្នុងអំឡុងសង្គ្រាមឈ្លានពាន (Video inside)

10-02-2026 11:47

(ព្រំដែន)៖ នៅអំឡុងសង្គ្រាមឈ្លានពានទាំងពីរលើក របស់យោធាថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដី របស់កម្ពុជា កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជា បានក្លាយជាគោលដៅវាយប្រហារ ក្នុងចំណោមគោលស៉ីវិលជាច្រើនទៀត ក្នុងអំឡុងសង្គ្រាមឈ្លានពាន។

សកម្មភាពឈ្លានពាននេះ បានបង្កវិនាសកម្មជាច្រើនចំពោះប្រជាជនស្លូតរបស់កម្ពុជា ដែលពួកគាត់មានលំឋានឆ្ងាយពីសមរភូមិប្រយុទ្ធ ពោលគឺទីតាំងខ្លះមានចម្ងាយជាង៨០គីឡូម៉ែត្រឯណោះ ប៉ុន្តែ ពួកគាត់ត្រូវរងគ្រោះដោយសារទម្ងន់គ្រាប់បែកទម្លាក់ពីលើយន្តហោះចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម និងផ្សែងពុល ដែលយោធាថៃ បានប្រើប្រាស់ដើម្បីបំពេញមហិច្ឆតា ឈ្លានពានទឹកដីកម្ពុជា ដោយខុសច្បាប់។ លរដ្ឋខ្មែរ ស្លូតត្រង់ត្រូវបាត់ផ្ទះសម្បែង ដែលជាទីជម្រកដ៏កក់ក្តៅ ដីស្រែ ចម្ការ សម្រាប់ធ្វើកសិកកម្ម ត្រូវរងគ្រោះដោយសារគ្រាប់បែកចង្កោម។ល។ និង។ល។

គួរឱ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានប្រជាពលរដ្ឋភៀសសឹកជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណ៥សែន ៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន៨៦,២៧១នាក់ទៀត (ស្ត្រី៤៥,៣០៥នាក់ និងកុមារ២៨,០១២នាក់)។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឱ្យព្រួយបារម្ភ។ ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕