រដ្ឋមន្ដ្រី កែវ រតនៈ៖ អ្នកឧកញ៉ា គិត ម៉េង ចាប់អារម្មណ៍សក្តានុពល ផ្នែកឧស្សាហកម្ម នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

10-02-2026 15:06

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះពិនិត្យមើលសក្តានុពល ផ្នែកឧស្សាហកម្ម នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមើលស្ថានភាពអាងអភិរក្សដំណាក់ក្រាញ់ ស្ថិតនៅក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា។

បើតាមលោក កែវ រតនៈ ក្នុងឱកាសចុះធ្វើទស្សនកិច្ចនៅស្រុកក្រគរ អ្នកឧកញ៉ា គិត ម៉េង បានចាប់អារម្មណ៍សក្តានុពលក្នុងស្រុកនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «អ្នកឧកញ៉ា គិត ម៉េង ចុះពិនិត្យ និងចាប់អារម្មណ៍សក្តានុពលផ្នែកឧស្សាហកម្ម នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមើលស្ថានភាពអាងអភិរក្សដំណាក់ក្រាញ់ ស្ថិតនៅក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា»

សូមជម្រាបថា ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍន៍ទៅមុខ ដោយមានតំបន់សេដ្ឋកិច្ចពិសេស ទាក់ទាញបានវិនិយោគិនថ្មីៗជាបន្តបន្ទាប់។

ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ បច្ចុប្បន្នត្រូវបានអភិវឌ្ឍន៍រួចរាល់ និងកំពុងអភិវឌ្ឍន៍ រួមមាន៖ មានរោងក្រកាត់ដេរ, រោងចក្រតម្លើងត្រង់ស្វូរ, រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford របស់សហរដ្ឋអាមេរិក, ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន (SAMDACH HUN SEN SPORT CENTER) ជាដើម៕