ទស្សនៈរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ជុំវិញកិច្ចប្រជុំកំពូល ស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅឥណ្ឌា ឆ្នាំ២០២៦
10-02-2026 15:23
(ភ្នំពេញ)៖ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនជុំវិញកិច្ចប្រជុំកំពូលស្តីពី បញ្ញាសិប្បនិម្មិត (AI) នៅឥណ្ឌា ឆ្នាំ២០២៦ ដោយផ្តោតលើ «សុខុមាលភាពសម្រាប់ទាំងអស់គ្នា សុភមង្គលសម្រាប់ទាំងអស់គ្នា» ដោយបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះនឹងផ្តល់វេទិកាសម្រាប់ការសន្ទនាជាសកល ចាប់ពីការពិភាក្សាទ្រឹស្តី និងក្របខណ្ឌបទប្បញ្ញត្តិអំពី AI រហូតដល់ការបង្ហាញអំពីផលប្រយោជន៍ជាក់ស្តែង។
តាមរយៈទស្សនៈផ្ទាល់របស់លោក Vanlalvawna Bawitlung បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះនឹងក្លាយជាចំណុចផ្លាស់ប្តូរប្រវត្តិសាស្ត្រសម្រាប់បណ្តាប្រទេសភាគខាងត្បូង និងប្រទេសផ្សេងទៀត ដោយលើសពីការជួបជុំបច្ចេកវិទ្យាទូទៅទៅជាការសហការដែលមានអត្ថន័យជាក់ស្តែង។
លោក Vanlalvawna Bawitlung បានបន្ថែមថា កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នឹងបន្តកសាងលើសន្ទុះដែលបានបង្កើតឡើងពីកិច្ចប្រជុំកំពូលមុនៗ ដូចជា កិច្ចប្រជុំកំពូលសុវត្ថិភាពបញ្ញាសិប្បនិម្មិតនៅចក្រភពអង់គ្លេស កិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតនៅទីក្រុងសេអ៊ូល និងកិច្ចប្រជុំកំពូល និងសកម្មភាពបញ្ញាសិប្បនិម្មិតនៅប្រទេសបារាំង (ដែលប្រទេសឥណ្ឌាបានធ្វើជាសហប្រធាន)។ កិច្ចប្រជុំកំពូលនេះមានបំណងជំរុញលទ្ធផល និងអាទិភាពថ្មីៗ ព្រមទាំងឆ្ពោះទៅរកវឌ្ឍនភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការជាសកលក្នុងវិស័យបញ្ញាសិប្បនិម្មិត៕
ខាងក្រោមនេះជាទស្សនៈទាំងស្រុងរបស់លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា៖








