កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១០ ខែកុម្ភៈ​៖ បង្ក្រាប ១៧ករណី ឃាត់ខ្លួន ៤៨នាក់

10-02-2026 16:47

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៨នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក៩ករណី ឃាត់ខ្លួន២០នាក់
* ⁠ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន៦នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន២២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០៥៣ករណី ឃាត់ខ្លួន២៦២១នាក់ (ស្រី១៥៦នាក់)៕