មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី អតីតមេបញ្ជាការរងរាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកេតុមាលា
11-02-2026 10:24
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី អតីតមេបញ្ជាការរង រាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកេតុមាលា (១៧៩) រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារ បានសំណេះសំណាល ព្រមទាំងជូនពរឱ្យឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្តើរសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំពោះលោកឧត្តមសេនីយ៍ទោ ម៉ក់ សាវុទ្ធី ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានឧបត្ថម្តនូវថវិការចំនួនជាថវិការចំនួន ៥០០,០០០រៀល រួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួទៀតមានដូចជា៖មី៤កេស, ទឹកសុទ្ធ ៤កេស, ទឹកផ្លែឈើ ២កេស និងភេសជ្ជៈ ២កេសថែមទៀតផង៕
























