ក្រសួងទេសចរណ៍ ណែនាំឲ្យប្រើសាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើត្រាជំនាញ ឬស្ទីកឃ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសដែលចូល-ចេញកម្ពុជា
11-02-2026 15:57
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តប្រើប្រាស់សាកល្បងនូវប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ ត្រាជំនាញ ឬស្ទីកឃ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញកម្ពុជា ដែលអនុវត្តនៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងកំពង់ផែ អន្តរជាតិ ដោយក្នុងនោះ អ្នកដំណើរបរទេសអាចទទួលបានព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួនតាមរយៈមធ្យោបាយ ដូចខាងក្រោម៖
*ទី១៖ ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)
*ទី២៖ គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh)
*ទី៣៖ កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឺង៖






