ស៊យចេញលាភចូល អាជីវកររបស់ស្រាបៀរហនុមានមានសេចក្តីសោមនស្សដោយការគិតគូរពីក្រុមហ៊ុន
11-02-2026 18:00
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Chhai leak បានបង្ហោះសារ មានរូបថត និងវីដេអូនៃការលួចស្រាបៀរ ហនុមាន ភ្ជាប់ជាមួយនឹងការសរសេររៀបរាប់យ៉ាងហួសចិត្តថា «បងប្អូនអើយ កណ្តាលថ្ងៃត្រង់ 6.02.2026 រៀបឥវ៉ាន់នឹងចេញរឱ្យម៉ូយ ឥឡូវគាត់លួចបាត់ពីរកេស ស្រាជីដូនជីតាម៉ែឪវាទុកនៅនឹងពីកាលទេ មកយកស្រួលៗ សូមបងប្អូនជួយមើលមុខវា មើលលេខម៉ូតូវាផង ចោរលួចស្រា»។
ទន្ទឹមនឹងនេះ អ្នកលេងហ្វេសប៊ុកបានសម្តែងការហួសចិត្តជាខ្លាំងទៅលើទង្វើររបស់ចោរដាច់ដាបម្នាក់នេះ សូម្បីតែស្រាបៀរ Hanuman Lite ២កេសក៏លួច ដែលធ្វើឱ្យផុសនោះមានការផ្ទុះ ជជែកពិភាក្សាគ្នាជាច្រើន ដោយមានគណនីខ្លះ សម្តែងការហួសចិត្តទៅកាន់បុគ្គលខាងលើ ដែលបានប្រព្រឹត្តអំពើលួចបែបនេះ ដោយត្រឹមតែស្រាបៀ ហនុមាន ២កេសសោះ។ ឯគណនីខ្លះទៀតក៏បានលើកឡើងថា ធ្លាប់ឃើញបុគ្គលខាងលើបានធ្វើសកម្មភាពបែបនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមហ៊ុន ហនុមាន បាននាំយកស្រាបៀរ Hanuman Lite រហូតទៅដល់ទៅ២០កេស ដើម្បីឧបត្ថមជូនទៅកាន់បងស្រីដែលជាម្ចាស់អជីវកម្ម ចាប់ហួយតូបឈ្មោះ ស៊ិន សូឡា ស្ថិតនៅភូមិទ្រា សង្កាត់លូ៥ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
បងស្រីជាម្ចាស់អជីវកម្មបានសម្តែងចិត្តត្រេកអរ និងបង្ហាញភាពកក់ក្តៅដែលទទួលបានការយកចិត្តទុកពីក្រុមហ៊ុន ហនុមាន ផ្ទាល់ដែលតែងតែគិតគូពីអតិថិជនរបស់ខ្លួន។បងស្រីក៏បានបង្ហោះសារជូនពរ និងថ្លែងអំណរគុណទៅកាន់ក្រុមហ៊ុនហនុមាន ដែលមានខ្លឹមសារដូចខាងក្រោមថា៖ «ស៊យចេញលាភចូលមុនចូលឆ្នាំចិនហើយបងប្អូន សូមអរគុណទៅដល់ក្រុមហ៊ុនហនុមាន ដែលបានឧបត្ថមស្រាបៀរ Hanuman Lite រហូតដល់២០កេស បន្ទាប់ពីត្រូវបានចោរលួចថ្ងៃមុន ដោយការយកចិត្តទុកដាក់ពីក្រុមហ៊ុនហនុមាន នាងខ្ញុំនិងគ្រួសារ សូមជូនពរឱ្យក្រុមហ៊ុនលក់កាន់តែដាច់ កាន់តែរីកចម្រើនទៅមុខរហូត ដែលបានធ្វើឱ្យអជីវករមានអារម្មណ៍កក់ក្តៅ»។
គួរបញ្ជាក់ផងដែរថា យើងសង្កេតឃើញថា ក្រុមហ៊ុន ហនុមាន តែងតែយកចិត្តទុកជាមួយអតិថិជនរបស់ខ្លួន ជាពិសេសគឺអជីវកររបស់ស្រាបៀរ ហនុមាន ទាំងអស់ ដោយធ្វើឱ្យអជីវករមានភាពកក់ក្តៅក្នុងការធ្វើអជីវកម្មជាមួយ ក្រុមហ៊ុន ហនុមាន៕










