* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ពិនិត្យដំណើរការធ្វើជំរឿនមន្ត្រីដោយផ្ទាល់ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រី តាមបណ្តាខេត្តនាពេលខាងមុខ

12-02-2026 10:34

(ភ្នំពេញ)៖ ដើម្បីឲ្យដំណើរការ នៃការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមបណ្តាខេត្ត ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតី នៃសារាចររបស់រាជរដ្ឋាភិបាល គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមន្ត្រី និងប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត» ជូនដល់មន្ត្រីជំនាញ នៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥។

ផ្សាភ្ជាប់ទៅនឹងវគ្គបណ្តុះបណ្តាលនេះ គណៈកម្មការជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំឲ្យមន្ត្រីជំនាញដែលជាសិក្ខាកាមទាំងអស់ ចុះពិនិត្យដំណើរការនៃការធ្វើជំរឿននៅទីតាំងដោយផ្ទាល់នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ជាទីតាំងមួយដែលគណៈកម្មការជំរឿន កំពុងពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែង នៃសាលារៀនគោលដៅ ដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានផ្តល់ជូនមន្ត្រីជំនាញទាំងអស់ យល់ដឹងពីដំណើរការប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធធ្វើជំរឿនមន្រ្តី​ តាមរយៈបទបង្ហាញរបស់ក្រុមការងារ នៃគណៈកម្មការធ្វើជំរឿននៃក្រសួងមុខងារសាធារណៈ រួមទាំងការអនុវត្តដោយផ្ទាល់លើការប្រើប្រាស់ប្រព័ន្ធ ដើម្បីធានាដល់ដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង ប្រកបដោយភាពរលូន ឆាប់រហ័ស ច្បាស់លាស់​ និងមានប្រសិទ្ធភាព៕