* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ត្រីគល់រាំងចំនួន ២ក្បាល មានទម្ងន់ ៧០គីឡូក្រាម ត្រូវបានលែងចូលអាងទឹកខេត្តត្បូងឃ្មុំ ដើម្បីអភិរក្ស

12-02-2026 14:05

(ត្បូងឃ្មុំ)៖ ត្រីគល់រាំងចំនួន ២ក្បាល មានទម្ងន់ ៧០គីឡូក្រាម ត្រូវបានលែងចូលអាងទឹកខេត្តត្បូងឃ្មុំ ដើម្បីអភិរក្ស ដោយ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត នៅវេលាម៉ោង ១១:០០ នាទីព្រឹក ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ការលែងត្រីគល់រាំង ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីចូលរួមចំណែកក្នុងការអភិរក្សធនធានជលផល ជាពិសេសប្រភេទត្រីដែលជាអត្តសញ្ញាណជាតិ «មច្ឆាជាតិ» និងកំពុងរងការគំរាមកំហែង។ លើសពីនេះ វត្តមានរបស់ត្រីគល់រាំងនៅក្នុងអាងទឹក នឹងជួយបង្កើនសោភ័ណភាព និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់នេះផងដែរ។

កន្លងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងក្រាមការចង្អុលបង្ហាញពីរដ្ឋបាលខេត្ត បានលែងនូវប្រភេទត្រីជាច្រើនប្រភេទដូចជាប្រភេទត្រីរាជ ត្រីប្រាធំ ត្រីកញ្ជនជ័យ ត្រីរ៉ស់ អណ្ដើក និងប្រភេទវារីសត្វផ្សេងៗទៀត ចូលក្នុងអាងទឹកតាវ៉ាន់នេះជាបន្តបន្ទាប់ ក្នុងគោលបំណងអភិរក្សនិងបង្កើតផលស្តុកត្រីធម្មជាតិ។ ក្នុងនោះប្រភេទត្រីសំខាន់ៗនិងជាប្រភេទត្រីធំកម្រមានពីរប្រភេទ គឺប្រភេទត្រីរាជ និងត្រីគល់រាំងនេះ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានពាំនាំការផ្ដាំផ្ញើរពីសំណាក់លោកអភិបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជួយថែរក្សា មិននេសាទ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សុវត្ថិភាពត្រីទាំងនេះ ដើម្បីទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

រដ្ឋបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលស្រុកតំបែរ ដែលបានប្រគល់ត្រីគល់រាំងចំនួន ២ក្បាល ដែលបានមកពីប្រជាពលរដ្ឋចាប់បាននៅក្នុងអាងទឹកទំនប់ជាំតាហឹង នៅឃុំទឹកជ្រៅ ស្រុកតំបែរ និងប្រគល់ជូនរដ្ឋបាលខេត្ត យកមកប្រលែងចូលក្នុងអាងតាវ៉ាន់ ដើម្បីថែរក្សានិងអភិរក្ស៕