អភិបាលស្រុកប្រាសាទបល្ល័ង្ក ជំរុញឲ្យប្រជាកសិករដាំបន្លែរួមផ្សំ ជួយបង្កើនជីវភាពក្នុងគ្រួសារ និងមិនធ្វើការចំណាកស្រុក

12-02-2026 14:54

(កំពង់ធំ)៖ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក ជំរុញប្រជាពលរដ្ឋ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយដើម្បបង្កើនជីវភាពក្នុងគ្រួសារ ​សហគមន៍ នឹងមិនធ្វើការចំណាកស្រុក។

អភិបាលស្រុក លើកឡើងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ និងការប្រកបមុខរបរ ដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

ជាមួយគ្នានេះ លោកបានកោតសរសើរប្រជាពលរដ្ឋ ក្រៅពីការងារបង្កបង្កើនផលស្រូវ បានយកពេលវេលាទំនេរ ងាកមកដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិឃុំស្រុកថែមទៀត ព្រោះបន្លែរបស់យើងគ្មានជាតិគីមី មិនប៉ះពាល់សុខភាព ជាពិសេសថាអាចកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។

‎លើសពីនេះទៀតលោកអភិបាលស្រុក បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំដាំបន្លែបែបធម្មជាតិឱ្យបានច្រើននៅតាមគ្រួសារ និងសហគមន៍ ជាពិសេសបន្លែដែលមិនប្រើជាតិគីមី ព្រោះថាបន្លែធម្មជាតិ ធានាសុវត្ថិភាពដល់អ្នកទិញបន្លែ យកទៅបរិភោគជាប្រចាំ មានតម្លៃសមរម្យ ធ្វើឱ្យសុខភាពល្អ កាត់បន្ថយការចំណាយផ្សេងៗផងដែរ។

កសិករបានលើកឡើងថា ក្រៅពីទំនេរធ្វើស្រែចម្ការពួកគាត់បានរៀបចំដីនៅតាមមាត់ស្ទឹងដែលបានលេចការពាររដូវវស្សាហើយទឹកស្រក់អត់ទៅបាននាំដីល្បាប់មកជាមួយនឹងបានរៀបចំដាំដុះមានដូចជាពោត ល្ពៅ ត្រសក់ ជាដើម ហើយការដាំដុះនោះគឺមិនប្រើប្រាស់គីមីទេ គឺប្រើតែជិះធម្មជាតិមានលាមក គោ ក្របី តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ពួកគាត់បញ្ជាក់ទៀតថា បន្លែទាំងអស់ត្រូវដាក់លក់នៅតាមភូមិឃុំចំណែកឯប្អូនវិញគឺមានម៉ូយមកយកដល់ចំការតែម្ដង៕