សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក Li Qiang នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន
12-02-2026 16:04
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ លោក Li Qiang នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏រីករាយនៃពិធីបុណ្យចូលឆ្នាំថ្ មីប្រពៃណីជាតិចិន ឆ្នាំមមី ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង សូមសម្តែងនូវវន្ទនាការដ៏កក់ក្តៅ និងសូមជូនដ៏សព្វសាធុការពរជូន ឯកឧត្តម និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិនទាំងអស់។
ខ្ញុំមានជំនឿយ៉ាងមុតមាំថាក្នុងឆ្នាំថ្មី និងឆ្នាំបន្តបន្ទាប់ មិត្តភាពដែកថែបនិងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ នឹងត្រូវធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត ក្នុងខណៈដែលសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី នឹងត្រូវបានពង្រឹងបន្ថែម ទៀត ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេសយើងទាំងពីរ។
សូមឱ្យឆ្នាំថ្មីនាំមកជូន ឯកឧត្តម នូវសុខភាពល្អ សុភមង្គល និងជោគជ័យកាន់តែធំធេងបន្ថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម និងជូនប្រជាជននៃសាធារណរដ្ឋប្រជាមានិត ចិន នូវសុខុមាលភាព និងវិបុលភាពបន្ថែមទៀត។
ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលយកនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ»៕






