សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

12-02-2026 16:06

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ខ្ញុំសូមសម្តែងនូវវន្ទនាការដ៏ កក់ក្តៅបំផុត និងសូមជូនសព្ទសាធុការពរ ជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជន នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។

ក្នុងឆ្នាំថ្មីនេះ យើងនឹងឃើញមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងជាថ្មី ក្នុងការជំរុញបន្ថែម ទៀតនូវទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ និងចំណងមិត្តភាពរវាងប្រជាជនយើងទាំងពីរ ក្រោមស្មារតីមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម និងសហការីរបស់ឯកឧត្តម បន្តមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងរាល់កិច្ចខិតខំ ប្រឹងប្រែង»