បណ្តេញនគរបាលផ្នែកចរាចរណ៍នៅភ្នំពេញ ចេញពីក្របខណ្ឌ ក្រោយប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ
12-02-2026 23:06
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញអនុសេនីយ៍ទោ ស៊ិន សុភា ចេញពីក្របខណ្ឌ បន្ទាប់ពីប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ។ លោកអនុសេនីយ៍ទោ ស៊ិន សុភា មានតួនាទីជានាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រកាសស្តីពីការបណ្តេញលោក ស៊ិន សុភា ចេញពីក្របខណ្ឌនេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦មកម្ល៉េះ តែទើបនឹងត្រូវបានគេទម្លាយជាសាធារណៈនៅថ្ងៃនេះ៕






