ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៩រូប ដើម្បីផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម

13-02-2026 12:08

(ភ្នំពេញ)៖ ក្នុងគោលដៅ ផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម នៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខ សង្គមផ្នែកហានិភ័យការងារ ជាពិសេសដើម្បីឆ្លើយតបនឹងដំណើរការបញ្ជាក់ចំណាយតាមប្រព័ន្ធឌីជីថល ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.). មានតម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន១៩រូប មកបម្រើការពេញម៉ោង ក្នុងមុខដំណែងការបញ្ជាក់លើការស្នើសុំទូទាត់ចំណាយសេវាសុខាភិបាល។

បុគ្គលិកជាប់កិច្ចសន្យាចំនួន១៩រូប ដែលត្រូវបានជ្រើសរើសមកបំពេញការងារ ត្រូវបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវ៖
* ពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ចំណាយលើសំណើសុំទូទាត់របស់ភាគីផ្តល់សេវា
* ផ្តល់លទ្ធផល និងមូលហេតុជាក់លាក់រាល់ករណីដែលបានពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ចំណាយ
* ពិនិត្យ វិភាគ និងផលិតរបាយការណ៍បញ្ជាក់ចំណាយប្រចាំខែផ្តល់ប្រឹក្សាយោបល់បច្ចេកទេសជូនថ្នាក់ដឹកនាំ៕