BREAKING: អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

13-02-2026 15:29

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងអន្ដរាគមន៍សង្គ្រោះយ៉ាងយកចិត្តទុកដាក់។

ប៉ុន្ដែទោះជាយ៉ាងណា ដើមហេតុដែលនាំឲ្យមានគ្រោះថ្នាក់អគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។

សូមជម្រាបថា កាលពីវេលាទាបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គិភ័យមួយដែរឆេះឃ្លាំងស្ដុករថយន្ដយ៉ាងសន្ធោសន្ធៅ និងបំផ្លាញរថយន្ដអស់ជាច្រើនគ្រឿងផងដែរ៕