* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គម្រោងមន្ទីរពេទ្យស្តង់ដារអន្តរជាតិ របស់អ្នកជំនួញកំពូលៗនៅកម្ពុជា ឈានដល់ដំណាក់កាល ចុះកិច្ចសន្យាលក់ទិញអចលនវត្ថុលើផ្ទៃដីជាង ១៣ហិចតា នៅជិតផ្សារទំនើបអ៊ីអន៣

14-02-2026 07:09

(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក (CAMBODIAN INTERNATIONAL HOSPITAL CO., LTD.) ដែលមានសហស្ថាបនិកទាំងអស់ រួមមាន អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, ឧកញ៉ា ហៀង ប៊ុនប៉េង, អ្នកឧកញ៉ លី ហុង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ប៊ុន ហៃ, អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ា ថៃ ស៊ាង នារសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឯកភាពគ្នាចុះកិច្ចសន្យាលក់ទិញអចលនវត្ថុ ពីអ្នកឧកញ៉ា ឃុន សៀ ដែលបានចូលរួមសម្របសម្រួលសម្រាប់ គម្រោងខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក ក្នុងទំហំផ្ទៃដីជាង១៣ហិចតា ដែលមានទីតាំងនៅជិតផ្សារទំនើបអ៊ីអន៣ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ដ៏មានសក្កានុពល។

នៅក្នុងគម្រោងមន្ទីរពេទ្យនេះ នឹងធ្វើឡើងតាមស្តង់ដារអន្តរជាតិ ដែលមានរួមបញ្ចូលនូវសណ្ឋាគារ និងអគារស្នាក់នៅ សម្រាប់បម្រើជូនដល់ប្រជាជនកម្ពុជា និងអន្តរជាតិ។

សូមជម្រាបថា គម្រោងមន្ទីរពេទ្យដ៏ទំនើប និងធំមួយនេះ បានលេចចេញរូបរាងឡើង ក្រោយពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលមានសហស្ថាបនិកចំនួន១០រូប មកពីក្រុមហ៊ុនធំៗឈានមុខគេនៅកម្ពុជា ក្នុងគោលបំណងដូចគ្នា ដើម្បីចូលរួមចំនែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ឱ្យកាន់តែទំនើប ព្រមទាំងផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងប្រទេសកម្ពុជា៕