អធិការក្រុងខេមរភូមិន្ទ ចុះណែនាំដល់អាជីករកុំឲ្យមានលក់ដូរគ្រឿងផ្ទុះគ្រប់ភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាម

14-02-2026 09:39

(កោះកុង)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ក្នុងការរក្សាភាពស្ងៀមស្ងាត់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននិងវៀតណាម នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការនគរបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយលោកវីរៈសេនីយ៍ទោ ទួន សារ៉ន អធិការរងនគរបាលក្រុងខេមរភូមិន្ទ និងមន្ត្រីក្រោមឱវាទ បានចុះណែនាំដល់អាជីវករស្ថិតក្នុងក្រុងខេមរភូមិន្ទមិនឱ្យមានគ្រឿងផ្ទុះគ្រប់ប្រភេទដាក់តាំងលក់ឡើយ ដើម្បីរក្សាភាពស្ងៀមស្ងាត់។

លោកវីរៈសេនីយ៍ទោ ទួន សារ៉ន បានឲ្យដឹងថា លោកបានចុះណែនាំអប់រំដល់អាជីវករហាមកុំឲ្យមានលក់ដូរកាំជ្រួចផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទជាដាច់ខាត ខណៈខេត្តកោះកុង ត្រូវការរក្សាភាពស្ងៀមស្ងាត់ពីជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។

លោកបានប្រាប់អាជីវករថា បើអាជីវករណាមានលក់គ្រឿងផ្ទុះអាជីវករ និងមានការទទួលត្រូវដោយខ្លួនឯង៕