ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខតំណែង រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការ សរុបចំនួន ៣រូបនៃក្រសួងមុខងារសាធារណៈ

14-02-2026 09:54

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខតំណែងមន្ត្រី ៣រូប នៃក្រសួងមុខងារសាធារណៈ។

នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ដំឡើង និងតែងតាំងមុខតំណែងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ៣រូប រួមមាន៖

ទី១៖ លោក ទី ហ្សានិត ជារដ្ឋលេខាធិការ
ទី២៖ លោក ហាស់ ប៊ុនថ្ថន ជាអនុរដ្ឋលេខាធិការ
ទី៣៖ លោក សៀត វិចិត្រ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ៕

ខាងក្រោមនេះជា ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖