មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរ​សុខទុក្ខ​ និង​នាំយកថវិកា ព្រមទាំងសម្ភារៈ​មួយ​ចំនួន ​ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងភូមិសាស្ត ក្រុងឧដុង្គម៉ែជ័យ

14-02-2026 15:05

(កំពង់ស្ពឺ)៖ ​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​យ៉ាងសកម្ម ​ពីក្រុមការងារសហភាព​សហព័ន្ធ​យុវជនកម្ពុជា ខេត្ត​កំពង់ស្ពឺ​ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្ក កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ និងអាជ្ញាធរមូលដ្ឋាន បាន​ចុះ​សួរ​សុខទុក្ខ​ និង​នាំយក​នូវ​ថវិកាសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតពីរគ្រួសារ។

គ្រួសារទី១៖ ឈ្មោះ សុខ សាមឿន ភេទស្រីអាយុ ៧០ឆ្នាំ មានកូន៣នាក់ប្រុស​​ និងគ្រួសារទី២៖ ឈ្មោះ រស់ សុខមុយ ភេទស្រី អាយុ៧៤ឆ្នាំ​ បច្ចុប្បន្ន​រស់នៅភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជា​ទឹកចិត្ត​សប្បុរស​ធម៌​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​ បាន​ឧបត្ថម្ភ​នូវថវិកា ៤០០,០០០រៀល និង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន៖ អង្ករ២បាវ, មី២កេស, ទឹកសុទ្ធ ២កេស, ទឹកផ្លឺឈើ និងទឹកក្រូច ២កេស, ទឹកត្រី២យួរ, ទឹកស៉ីអ៉ីវ២យួរ និងត្រីខ២យួរ និងលោកយាយ រស់ សុខមុយ​ ទទួល​បានការ​ឧបត្ថម្ភ​២០០,០០រៀលផងដែរ៕