លោក ផូ សោភណ្ឌ៖ សំឡេងយុវជនបញ្ចេញអំឡុងពេលសង្គ្រាម គឺជាតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ប្រទេសដែលរងអយុត្តិធម៌  (​Video inside)

14-02-2026 15:24

(ភ្នំពេញ)៖ លោក ផូ សោភណ្ឌ អ្នកផលិតមាតិកាអប់រំលើបណ្ដាញសង្គម បានលើកឡើងថា សំឡេងយុវជនបញ្ចេញអំឡុងពេលសង្គ្រាម គឺជាតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ប្រទេសដែលរងអយុត្តិធម៌។

ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសពិសេសរបស់ទូរទស្សន៍ហ្វ្រេសញ៉ូស ពាក់ព័ន្ធនឹងប្រធានបទ ទំនួលខុសត្រូវរបស់យុវជន ក្នុងស្ថានភាពប្រទេសកំពុងរងនូវការរំលោភបំពានពីប្រទេសជិតខាង។

លោក ផូ សោភណ្ឌ បានថ្លែងអំណរគុណដល់ប្រជាជាតិកម្ពុជាទាំងអស់ ដែលបានរួមគ្នាបញ្ចេញសំឡេងតែមួយ តតាំងនឹងការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

បន្ថែមពីនេះ លោក បានមើលឃើញពីសកម្មភាពរបស់យុវជន ជាពិសេសយុវជនដែលមានសំឡេងធំៗនៅលើបណ្ដាញសង្គម បានប្រើប្រាស់សំឡេងទាំងភាសាជាតិ និងភាសាអន្តរ​​​​ជាតិ ដើម្បីស្រែកប្រាប់ទៅពិភពលោកនូវភាពអយុត្តិធម៌របស់កម្ពុជា។

លោក បានមានប្រសាសន៍ថា៖ «អ្វីដែលយុវជនកម្ពុជាបានធ្វើ ក្នុងអំឡុងពេលនោះ គឺជាអ្វីដែលជាតួនាទី និងកាតព្វកិច្ចត្រូវធ្វើក្នុងនាមជាម្ចាស់ប្រទេស។ យុវជនគឺជាខែលនៃខឿនការពារជាតិ យុវជនគឺជាថាមពលដ៏សំខាន់ដែលជាតិត្រូវការ»

សូមស្ដាប់ការលើកឡើងរបស់លោក ផូ សោភណ្ឌ ដូចតទៅ៖