ម្ចាស់រថយន្តអគ្គិសនី អស់ក្តីបារម្ភពីបញ្ហាពិបាករកទីតាំងសាកថ្មឡានទៀតហើយ Fresh AI បង្ហាញពីភាពវៃឆ្លាតក្នុងការស្វែងរកទីតាំងដែលជិតលោកអ្នកជាង២០០កន្លែង

14-02-2026 15:29

(ភ្នំពេញ)៖ សន្ទុះកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំដោយសាររាជរដ្ឋាភិបាលកម្ពុជា មានគោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០ តាមរយៈការលើកទឹកចិត្តពិសេសដល់អ្នកនាំចូលរថយន្ត និងម៉ូតូអគ្គិសនីដោយបន្ថយពន្ធនាំចូល ៥០%, ដែលជាក់ស្តែងគិតត្រឹមចុងឆ្នាំ២០២៥ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០ ៥៦៨គ្រឿងហើយ ក្នុងនោះរថយន្តមានចំនួន ៧ ១៨៧គ្រឿង ត្រីចក្រយានយន្តចំនួន ៦៧១គ្រឿង និងទោចក្រយានយន្តចំនួន ២ ៧១០គ្រឿង។

ស្របជាមួយនឹងការកើនឡើងនៃរថយន្តអគ្គិសនីនៅកម្ពុជានេះ ទីតាំងសាកថ្មសម្រាប់យានយន្តអគ្គិសនី ពិតជាមានភាពចាំបាច់ណាស់ ដែលមកដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើនដូចជា៖ ក្រុមហ៊ុន ZO Motors Cambodia, ក្រុមហ៊ុន TotalEnergies, Charge+ Cambodia ឫ Charge Plus, Cam EV, EV Energy និងក្រុមហ៊ុនផ្សេងៗទៀតបាននឹងកំពុងធ្វើការវិនិយោគ ដើម្បីរៀបចំទីតាំងសាកថ្មសម្រាប់រថយន្ត EV នេះ។

មកដល់ពេលនេះប្រទេសកម្ពុជា​ មានទីតាំងសាកថ្មសម្រាប់រថយន្តអគ្គិសនីនេះ យ៉ាងសំបូរបែបនៅតាមទីតាំងផ្សេងៗគ្នាដូចជា៖ ភ្នំពេញ កំពត ព្រះសីហនុ និងកំពង់ចាម និងតាមបណ្តាញខេត្តផ្សេងៗទៀត ដែលស្ថានីយ៍ទាំងនេះមានប្រភេទ ក្បាលសាក GBT និង CCS2 ព្រមទាំងមាន កម្លាំងសាកចាប់ពី 30kW ដល់ 240kW ផងដែរ​។

តែទោះបីជាមានស្ថានីយបញ្ជូលថាមពលរថយន្តអគ្គិសនីច្រើនហើយនោះ ម្ចាស់យានយន្តអគ្គិសនីនៅតែមានការពិបាកក្នុងការកំណត់ទីតាំង ដើម្បីរកបញ្ជូលថ្មរថយន្តអគ្គិសនីរបស់ខ្លួន។ មកដល់ពេលនេះបញ្ហានេះលែងជាក្តីកង្វល់ទៀតហើយ Fresh AI បានភ្ជាប់ជាមួយនឹងកម្មវិធីឆ្លាតវៃ EV Zone ដែលមានមុខងារយ៉ាងពិសេសក្នុងការជួយដល់ម្ចាស់យានយន្តអគ្គិសនី ក្នុងការស្វែងរកទីតាំងសាកថ្មដែលនៅជិតលោកអ្នកបំផុត ដោយបង្ហាញពីចំងាយគីឡូម៉ែត្រ សម្រាប់សាកថ្មអគ្គិសនី,​ Fresh AI ភ្ជាប់ជាមួយ​ Google map អាចដឹងពីចំងាយទីតាំងសាកថ្ម​រថយន្តអគ្គិសនី​ជាង ២០០កន្លែង​៕

Fresh AI ជំនួយការឆ្លាតវៃរបស់កម្ពុជា ! សួរអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ដឹង.
Please Download:
https://freshai.com.kh/download