អ្នកជំនាញ៖ ចង់កសាងជាតិ ត្រូវកសាងសមត្ថភាពខ្លួនឯងជាមុន (Video inside)

14-02-2026 16:11

(ភ្នំពេញ)៖ សង្គមមានការរីកចម្រើន ផ្ដើមចេញពីមូលធនមនុស្សពោរពេញដោយសមត្ថភាព​ ចំណេះដឹងខ្ពស់ មានជំនាញច្បាស់លាស់។ គ្រាន់តែសរសេរ និងអានជារឿងងាយ តែការអនុវត្តមិនមែនធម្មតានោះទេ។

​ភាពស្រពិចស្រពិល ភាពខ្វែងគំនិតគ្នា ការបន្ទោសបង្អាប់ជាន់ពន្លិច នឹងរុញច្រានឱ្យប្រទេសជាតិមួយធ្លាក់ក្នុងគ្រោះថ្នាក់។ ការមិនប្រឹងអភិវឌ្ឍខ្លួនឯង ដើរលើសបន្ទាត់នៃច្បាប់ មិនបានពង្រឹងសមត្ថភាពរបស់ខ្លួន និងចូលរួមកសាងប្រទេសជាតិ នោះនឹងធ្វើឱ្យយុវជនកម្ពុជា ពុំមានលទ្ធភាពប្រកួតប្រជែងជាមួយយុវជននៃប្រទេសផ្សេងបាននោះទេ។

អ្នកជំនាញ ជំរុញឱ្យយុវជនកសាងសមត្ថភាពរបស់ខ្លួន ស្វែងយល់ពីនយោបាយ ពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីឈានទៅកសាងប្រទេសជាតិ៕

សូមស្ដាប់ការលើកឡើងរបស់អ្នកជំនាញដូចតទៅ៖