BREAKING: អគ្គិភ័យឆេះផ្ទះលក់កង់ឡានយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
14-02-2026 21:21
(ភ្នំពេញ)៖ នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋលក់កង់ឡានយ៉ាងសន្ធោសន្ធៅ និងរីករាលដាលជាច្រើនខ្នង នៅលើផ្លូវវែងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍សង្គ្រោះយ៉ាងយកចិត្តទុកដាក់ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
បើតាមសេចក្ដីរាយការណ៍ ក្នុងប្រតិបត្តិការសង្គ្រោះនេះ ក៏មានមន្ដ្រីអគ្គិភ័យរងរបួសផងដែរ៕


















































