លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខវីរកងទ័ព ដែលបានរងរបួសដល់មានពិការភាព កំពុងសម្រាកព្យាបាលនៅផ្ទះ
15-02-2026 14:18
(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តអញ្ជើញសួរសុខវីរកងទ័ព ដែលបានរងរបួសដល់មានពិការភាព កំពុងសម្រាកព្យាបាលនៅផ្ទះ។
បានទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព ដែលបានរងរបួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិពីសត្រូវឈ្លានពាន។
ការចុះសួរសុខទុក្ខនេះ គឺបានបញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ដោយមិនបានទុកវីរកងទ័ពណាម្នាក់ចោលនោះទេ ដែលត្រូវផ្តល់ការយកចិត្តទុកដាក់ និងផ្តល់កម្លាំងចិត្តដោយផ្ទាល់ពីលោកជំទាវបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្ត្រី៕












