ពលរដ្ឋនៅឃុំព្រៃរំដេង ស្រុកមេសាង កំពុងទទួលផលលើមុខរបរដាំផ្សិត-ស ដែលជាប្រភពចំណូលប្រចាំថ្ងៃ ធ្វើឱ្យជីវភាពគ្រួសាររីកចម្រើនមួយកម្រិត (Video inside)
15-02-2026 14:38
(ព្រៃវែង)៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលរស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានទទួលជោគជ័យលើមុខរបរដាំផ្សិត ដែលជួយលើកកម្ពស់ជីវភាពរបស់គ្រួសារបានមួយកម្រិត ហើយបច្ចុប្បន្ន របរដាំផ្សិតនេះបាននឹងកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់ និងមានស្ថេរភាព។
អ៊ុំស្រី មាន ពេញ បានលើកឡើងថា ចាប់តាំងពីគាត់ ងាកមកចាប់យករបរដាំផ្សិតស ឬផ្សិតអំបោះ នេះមក គ្រួសារអាចរកប្រាក់ចំណូលបានជារៀងរាល់ថ្ងៃ ព្រោះផ្សិតនេះអាចប្រមូលផលបានជាប្រចាំ។
អ៊ំស្រីបានបន្តថា គាត់ដាំផ្សិតនេះអស់រយៈពេលជាង ៥ឆ្នាំមកហើយ។ ហើយការដាំផ្សិតរបស់គាត់នេះទៀតសោត គឺមិនបានរៀនបច្ចេកទេសពីគ្រូណានោះទេគឺគាត់រៀនតាមរយៈមើល Youtube តែប៉ុណ្ណោះ។
អ៊ុំស្រីបានបន្ថែមថា ផ្សិតរបស់គាត់នេះសព្វថ្ងៃលក់ចេញពីចន្លោះ ៥០ ទៅ ៦០គីឡូក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូបោះទៅឱ្យម៉ូយតម្លៃផ្សេង ហើយលក់រាយទៅឱ្យប្រជាពលរដ្ឋដែលគាត់មកទិញនៅតាមផ្ទះយកទៅធ្វើជាម្ហូបនោះគាត់លក់តម្លៃផ្សឹង។
ដោយគាត់បោះឱ្យម៉ូយដែលទទួលទិញពីគាត់នោះក្នុងមួយគីឡូពី ៥ពាន់រៀល ទៅ ៧ពាន់រៀល ក្នុង១ គីឡូក្រាម ដោយឡែកប្រជាពលរដ្ឋដែលមកទិញនៅផ្ទះគាត់ ឬក៏នៅក្នុងភូមិដែលគាត់ដឹកយកទៅលក់តាមផ្ទះនោះក្នុង១គីឡូ តម្លៃ ១ម៉ឺនរៀល៕







