ក្រុមហ៊ុនប្រេងកាល់តិចនៅកម្ពុជា៖ ស្ថានីយប្រេងជាង ១០០កន្លែងនៅកម្ពុជាដំណើរការធម្មតា ទោះបីក្រុមហ៊ុន Chevron ហុងកុង ទៅឱ្យ Bangchak ក៏ដោយ
15-02-2026 15:20
(ភ្នំពេញ)៖ ក្រុមហ៊ុនប្រេងកាល់តិច នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អំពីដំណើរការធម្មតា របស់ស្ថានីយប្រេងជាង ១០០កន្លែងនៅកម្ពុជា ទោះបីក្រុមហ៊ុន Chevron ហុងកុង ទៅឱ្យ Bangchak ក៏ដោយ។
តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការ របស់ក្រុមហ៊ុនកាល់តិច កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំបានដឹងអំពីរបាយការណ៍ព័ត៌មានថ្មីៗពាក់ព័ន្ធនឹងកាល់តិច ហុងកុង ហើយយល់ថា អាចមានសំណួរពីសាធារណជន។ យើងខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ការលក់ Chevron ហុងកុង ទៅឱ្យ Bangchak មិនមានផលប៉ះពាល់ដល់បណ្តាញកាល់តិចនៅកម្ពុជា ទាំងក្នុងផ្នែកកម្មសិទ្ធិ ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ឬការគ្រប់គ្រងម៉ាកយីហោឡើយ។
ប្រតិបត្តិការរបស់យើងនៅតែដំណើរការដដែល ហើយអាជីវកម្មបន្តដំណើរការជាធម្មតា។ កាល់តិច កម្ពុជា បន្តបម្រើអតិថិជនតាមរយៈបណ្តាញស្ថានីយជាង ១០០កន្លែងហើយនៅតែប្តេជ្ញាចិត្តចំពោះសហគមន៍ និងដៃគូអាជីវកម្ម របស់យើង»៕






