សឿងណាស់! ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មីទាំងកណ្ដាលថ្ងៃ តែត្រូវអាវុធហត្ថសៀមរាបឃាត់ខ្លួនបាន (Video inside)
15-02-2026 22:47
(សៀមរាប)៖ នៅវេលាម៉ោងប្រមាណ ១៤៖៥២នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីវាយទូលក់មាសប្លន់យកគ្រឿងអលង្ការមួយកើតឡើង នៅក្នុងផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យមានការភ្ញាក់ផ្អើលកណ្តាលផ្សារ ដែលមិនធ្លាប់មានសោះកន្លងមក។
ភ្លាមៗផងដែរ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប និងកម្លាំងការិយាល័យជំនាញ បានចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតវត្ថុតាង ម៉ូតូ០១គ្រឿង ទូរស័ព្ទ០១គ្រឿង ញញួរ០១ដើម កាំបិតតាំងតោ០១ដើម លោហធាតុពណ៌លឿងចំនួន០៣ខ្សែ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដន៍តាមនីតិវិធី ព្រមទាំងបានប្រគល់ ខ្សែដៃផ្លាកទីន ជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យឈ្មោះ ឡេ សុភ័ក្រ អាយុ៤០ឆ្នាំ ត្រូវបានធ្វើតេស្តទឹកមូត រកឃើញមានសារធាតុញៀនផងដែរ៕








