* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហពន្ធ័អតីតយុទ្ធជនអាស៊ានលើកទី២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥណ្ឌានិងប៉ាគីស្ថាន កោះហៅមន្ត្រីការទូតជាន់ខ្ពស់ទៅវិញទៅមក ជុំវិញឧប្បត្តិហេតុនៅព្រំដែន
* កម្ពុជាចាប់ផ្តើមនាំចេញអង្ករតាមនាវាត្រង់ពីកំពង់ផែខេត្តកំពតជាលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ដោយក្រុមហ៊ុន Signature Rice
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋខ្មែរ ជឿទុកចិត្តលើរាជរដ្ឋាភិបាល បន្តខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្មេងប្រុសសិស្សសាលាដែលបង្កហិង្សានៅក្នុងថ្នាក់រៀននៅអនុវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ ត្រូវអាវុធហត្ថបញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ច

15-02-2026 23:46

(ព្រះសីហនុ)៖ ក្មេងប្រុសសិស្សសាលាដែលបង្កហិង្សានៅក្នុងថ្នាក់រៀន នៅអនុវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ ត្រូវបានអាវុធហត្ថ បញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ច ដើម្បីបន្តនីតិវិធី។

តាមច្បាប់ ក្មេងដែលមានសអាយុក្រោម ១៤ឆ្នាំ (ក្មេងបង្កហិង្សាអាយុ១៣ឆ្នាំ) ពុំត្រូវទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ពោលមិនត្រូវបានចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន និងផ្តន្ទាទោសនោះឡើយ។

អារម្មណ៍បងប្អូននៅលើបណ្តាញសង្គម ដែលចង់ឲ្យចា​ប់យកក្មេងដែលបង្កហិង្សាម្នាក់នេះ ទៅកាត់ទោស ដាក់ពន្ធនាគារ តែនេះជាការខឹងសម្បារ និងចង់បានរបស់បងប្អូន តែបើយើងនិយាយពីច្បា​ប់វិញ គឺចែងបែបហ្នឹង ដែលសមត្ថកិច្ចមិនអាចធ្វើហួស ពីច្បាប់ដែលកំណត់នោះឡើយ។

ពាក់ព័ន្ធនឹងករណីក្មេងប្រុសបង្ករូបនេះ ត្រូវបានគេយកទៅចុះផ្សាយតាមបណ្តាញសង្គមថា ជាកូនអ្នកមានទ្រព្យសម្បត្តិ និងជាក្មួយរបស់នាយកសាលាទៀត ដែលនាំឲ្យមានការបែងចែកវណ្ណៈនៅក្នុងសង្គម និងមានការរើសអើងសម្រាប់ទន់ខ្សោយ ប៉ុន្តែ​ វាមិនមែនជារឿងបែបនេះឡើយ។

បើតាមការបញ្ជាក់របស់អាជ្ញាធរ និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលធ្វើការងារលើរឿងនេះផ្ទាល់ បានបញ្ជាក់ថា ក្មេងប្រុសដែលបង្កហិង្សាម្នាក់នេះ ជាក្មេងកំព្រាឪពុក ដោយសារឪពុករបស់ខ្លួន កំពុងជាប់នៅក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងលួច។

ដោយឡែកម្តាយ ក៏បានលែងលះជាមួយប្តី ហើយយកគ្រួសារថ្មី និងមានកូនតូចម្នាក់។ បច្ចុប្បន្ននេះក្មេងរូបនេះ រស់នៅជាមួយជីដូន ដូច្នេះក្មេងបង្កនេះ មិនមានជាប់សាច់ឈាមជាមួយនាយកសាលា និងកូនអ្នកមានទ្រព្យសម្បត្តិ ឬមន្រ្តីមានបុណ្យស័ក្តិណាមួយនោះទេ។

មានប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញសង្គមជាច្រើន បានអំពាវនាវលោកគ្រូអ្នកគ្រូនៅតាមសាលាទាំងអស់ បន្តរឹតបន្តឹងវិន័យលើកូនសិស្ស ហើយអាណាព្យាបាល និងឪពុកម្តាយទាំងអស់ ក៏ត្រូវពួតដៃគ្នាអប់រំកូនចៅឲ្យដើរតាមគន្លងធម៌ តាមផ្លូវត្រូវជាកូនល្អ សិស្សល្អ និងចៀសវាងសកម្មភាពប្រាសចាកពីសង្គមជាតិ។

សម្រាប់ក្មេងប្រុសរងគ្រោះ ដែលគួរឲ្យអាណិតអាសូរនោះ កំពុងបន្តសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ ដើម្បីតាមដានពីអាការៈរបស់គាត់៕