កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ជម្រកបណ្តោះអាសន្នជូនជនភៀសសឹក នៅខេត្តឧត្តរមានជ័យ
16-02-2026 14:52
(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក គង់ កន្នារិទ្ធ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ។
ខេត្តឧត្តរមានជ័យ គឺជាខេត្តទី២ ដែលបានចាប់ផ្តើមសាងសង់ជម្រកបណ្តោះអាសន្ន និងជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដោយមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹកចោលឡើយ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាព៕









































