លោកបណ្ឌិត ជា មុនីឫទ្ធិ៖ ការកសាងសហគមន៍ជោគវាសនារួមរបស់ចិន បានជួយកម្ពុជាលើវិស័យជាច្រើន (Video inside)

17-02-2026 19:49

(ភ្នំពេញ)៖ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានឲ្យដឹងថា តាមរយៈកិច្ចកសាងសហគមន៍របស់ចិន បានជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន និងអភិវឌ្ឍន៍រួមគ្នានៅលើឆាកអន្តរជាតិ។ ទាំងអស់នេះបានបង្ហាញថា ប្រទេសកម្ពុជានិងចិន មិនត្រឹមតែមានទំនាក់ទំនងលើវប្បធម៌ ប្រពៃណី តាំងពីយូរណាស់បងហើយទេ ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេសទាំង២ នៅតែបន្តពង្រឹងនិងពង្រីកទំនាក់ទំនងតាមរយៈការកសាងសហគមន៍ជោគវាសនារួមរបស់ចិន។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចទៅ៖