លោកបណ្ឌិត ស៊ឺន សំ៖ ទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន មិនអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាឡើយ (Video inside)
17-02-2026 19:55
(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានអះអាងថា តាមរយៈទំនាក់ទំនងកម្ពុជា-ចិន ជាប្រពៃណី មិនអាចធ្វើឲ្យប៉ះពាល់ដល់កម្ពុជា នៅក្នុងការកសាងទំនាក់ទំនងជាមួយបណ្ដាមិត្តអន្តរជាតិឡើយ។ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសមួយដេលមានឯករាជ្យភាពពេញលេញ ដែលមានសិទ្ធិសម្រេចកសាងទំនាក់ទំនងជាមួយប្រទេសណាផ្សេងទៀតក៏បាន ហើយចិនក៏មិនមែនមានទំនាក់ទំនងតែជាមួយប្រទេសកម្ពុជា នោះដែរ ពោលគឺប្រទេសទាំង២ មានសិទ្ធិមានទំនាក់ទំនងជាមួយប្រទេសផ្សេងៗទៀតដូចគ្នា។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចទៅ៖












