ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ក្រុមគ្រួសារលោកអនុសេនីយ៍ត្រី រស់ សុផល វីរយុទ្ធជនឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ

18-02-2026 09:12

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញ ដឹកនាំ ក្រុម ការងារ កង រាជ អាវុធហត្ថ មានការ ចូលរួម យ៉ាងសកម្ម ពីក្រុមការងារសហភាព សហព័ន្ធ យុវជនកម្ពុជាខេត្ត កំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ងាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រួសាររបស់ វីរយុទ្ធជនសមរភូមិជួរមុខលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស ឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងពេលសួរសុខទុក្ខ នោះ ដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បាន ពាំនាំ នូវ ការ ផ្តាំផ្ញើ សួរ សុខទុក្ខ នឹករលឹកពីសំណាក់ នាយឧត្តម សេនីយ៍ សៅ សុខា លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត កំពង់ស្ពឺ ជូនចំពោះ ក្រុមគ្រួសាររបស់លោកអនុសេនីយ៍ត្រី រស់ សុផល ។

លោកបានឧបត្ថម្ភជាថវិការ ចំនួន ២០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន អង្ករ ៣បាវ, មី ៣កេះ, ទឹកសុទ្ធ ៣កេះ, ទឹកផ្លែឈើ ៣កេះ, ទឹកត្រី ៣យួរ, ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរបន្ថែមទៀត៕